ផ្អើល! សត្វដ​ង្កូវ​យ៉ាង​ច្រើន​ បានសាច​ដូច​ទឹកភ្លៀង​កំពុង​វា.យប្រហារ​​ខេត្ត​មួយ​របស់​ចិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​ចិន ៖ ផ្សាយ​កាលពី​ថ្ងៃ​ទី​១០​មីនា​កន្លង​ទៅ​ដោយ​កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍ បន្ទាប់​មក​ដកស្រង់​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន វី​ដេ​អូ​មួយ​បង្ហាញ​ពី​ដង្កូវ​ដ៏​ច្រើន​សាច​ដូច​ទឹកភ្លៀង​មិនដឹង​មកពីណា​នៅ​តាម​ដង​វិ​ថី ដោយ​បណ្ដា​រថយន្ត​គ្របដណ្ដប់​ដោយ​ដង្កូវ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាព​ទាំងនោះ​ថត​នៅ​ខេត្ត​លី​អាវ​នី​ញ ដោយ​កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​រាយការណ៍​ពី​ភ្លៀង​សត្វល្អិត ដែល​ជា​គ្រោះ​មហន្តរាយ​ខាង​ជីវសាស្ត្រ​មួយ វា.យប្រហារ​លើ​ខេត្ត​នោះ​នា​ភាគ​ឦសាន​ចិន​។ វី​ដេ​អូ​មួយ​បង្ហាញ​តំបន់​ដែល​ហាក់ដូចជា​គ្របដណ្ដប់​ដោយ​ដង្កូវ​តូច​ៗ ពាសពេញ​គ្រប់កន្លែង​។ កាសែត​នោះ​បាន​ដកស្រង់​ការ​លើក​ឡើង​របស់​វេ​ប​សាយ​ព័ត៌មានវិទ្យា​សាស្ត្រ​MOTHER NATURE NETWORK ដែល​និយាយ​ថា ព្រឹត្តិការណ៍​បែប​នោះ​តែង​កើត​មាន​ជា​ទូទៅ​ក្រោយ​ព្យុះ​មួយ ដែល​ក្នុង​ពេល​ព្យុះ​ខ្យល់​បោកបក់​ខ្លាំង​បាន​ផាត់​បណ្ដា​សត្វល្អិត​មក​ផ្ដុំ​គ្នា​លើ​តំបន់​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ រួច​ពេល​ខ្យល់​ស្ងប់​ទៅ​វិញ ភ្លៀង​សត្វល្អិត​ក៏​ចាប់​កកើត​ឡើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​វី​ដេ​អូ​ដែល​គេ​តាមដាន​មើល​ច្រើន​បំផុត​តាម​TWITTER​និង​TIK TOK បង្ហាញ​ថា​ប្រជាជន​ហាក់​មិន​ភ័.យ​ខ្លា.ច ហើយ​នៅ​តែ​នាំ​គ្នា​ដើរ​ចេញ​ក្រៅ​ដោយ​គ្រាន់តែ​ទទូរ​ឆ័​ត្រ ចៀសវាង​កុំ​ឲ្យ​ពួក​វា​ធ្លាក់​លើ​ខ្លួន​។ ប៉ុន្តែ​តាម​សារព័ត៌មាន​ចិន​ជា​ច្រើន​ថា កាសែត​វ៉ា​​ស៊ី​ន​តោន​ប៉ុស្តិ៍​ប្រហែលជា​ច្រឡំ​ហើយ​។ នោះ​មិនមែន​ជា​សត្វល្អិត​ទេ​ តែ​ជា​ផ្កា PEUPLIER ដែល​មាន​សណ្ឋាន​ដូច​ដង្កូវ​វែង​ពណ៌​ប្រផេះ​។

រឿង​នោះ​ក៏​ត្រូវ​បាន​ស្រង់​ផ្សាយ​តាម​បណ្ដាញ​សង្គម​ដែរ​។ កាសែត​ហ្សា​ម៉ា​អ៊ិកមួយ​ឈ្មោះ​JAMAICA OBSERVER ដែល​ចាប់​អារ​ម្មរណ៍​លើ​រឿង​នោះ​ដែរ បាន​សម្ដែង​ការ​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​តម្នាក់​តាម​TWITTER ដែល​និយាយ​ថា ទាំងនោះ​មិនមែន​ជា​ដង្កូវ​ឬ​ក៏​ជា​សត្វ​អ្វី​ដែរ តែ​ជា​ទង​ផ្កា​ដែល​ធ្លាក់​រោយ​ពី​ដើមឈើ​។ ទោះបី​យ៉ាងណា​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​អះអាង​បញ្ជាក់​ច្បាស់​ពី​រឿង​នេះ​នៅឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *