អង់គ្លេស៖ កាលពីថ្មីៗនេះ ម្ចាស់ផ្ទះពីរនាក់ជាប្ដីប្រពន្ធ មានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំងរហូតដល់និយាយមិនចង់ចេញ ក្រោយពីអ្នកជួលផ្ទះរបស់ពួកគាត់បានចាកចេញទៅដោយមិនបង់ថ្លៃឈ្នួលផ្ទះ រួមទាំងទុកសំរាមស្អុយពាសពេញផ្ទះផងដែរ។
អ្នកស្រី Jane អាយុ៦០ឆ្នាំ និងស្វាមី Vic អាយុ៦៣ឆ្នាំ មកពីទីប្រជុំជន Swindon ប្រទេសអង់គ្លេស បានសម្រេចចិត្តជួលផ្ទះមួយខ្នងទៅឲ្យស្ត្រីម្នាក់ដែលមានកូនតូច កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ដោយថ្លៃឈ្នួលផ្ទះក្នុងមួយខែតម្លៃ៦៥០ផោន (ប្រមាណ១,០០០ដុល្លារអាមេរិក)។
ហើយដោយសារតែច្បាប់របស់រដ្ឋាភិបាលអំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩ ពួកគាត់ទាំងពីរមិនអាចបណ្ដេញចេញបានឡើយដែលបានបន្ដជួលរហូតដល់ទៅ១៨ខែឯណោះ។តួយ៉ាង ស្ថានភាពក្នុងផ្ទះពិតជាកខ្វក់យ៉ាងខ្លាំង រួមមានសម្ភារខូចខាត និងសំរាមជាច្រើនស្ទើរតែគ្រប់ទីកន្លែងដែលពួកគាត់ទាំងពីរបានខំប្រមូលដាក់ថង់ផ្លាស្ទិកជាង២៤០។ ហើយបើគិតពីថ្លៃជួសជុលផ្ទះ និងខាតបង់វិញ សរុបជាទឹកប្រាក់មានចំនួន១៣,០០០ផោន(ប្រមាណ១៧,៧០០ដុល្លារអាមេរិក)។
ឥឡូវនេះពួកគាត់ទាំងពីរក៏បានបង្កើតនូវមូលនិធិនៅលើវេបសាយមួយផងដែរដើម្បីជួលសម្រួលពីលើការចំណាយខ្លះៗ៕ប្រភព khmer load