ខឹង​ធ្វើអំពើ​ផ្លូវ​ងងឹ.ត ​តាម​​កា.ប់​ម្តង ​ស្មា..ន​មិន​ស្លា.ប់ លុះ​មក​ម្តងទៀត​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ឃា.តកម្ម ដែល​ជន​ជា​ឃា.តករ​បាន​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ម្តង​ហើយ​ម្តងទៀត​ បណ្តាល​ឲ្យ​ស្លា.ប់ និង​របួស ដោយ​ចោទប្រកាន់​ថា ជា​គ្រូ​​អាបធ្ន​ប់​ធ្វើ​អំពើ​ផ្លូវ​ងងឹត​ដាក់​លើ​គេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ​ឈ្មោះ ហោ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មានទីលំនៅភូមិព្រែក​ប៉ុក ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ក្នុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត ម៉ូតូ​១​គ្រឿង ម៉ាក​យា​ម៉ា​ហា ស៊ី​រ៉ូ​ស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ក្រចេះ 1A -5010 និង​កណ្តៀវ១ដើ​​ម ដង​ឬ​ស្សី ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​បាត់​នៅ​ថ្ងៃ​នោះ​ដែរ ។ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើ​ត​ហេតុ​នោះ​វិញ ដើម្បី​ធ្វើ​សកម្មភាព​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ម្ដងទៀត ដោយ​មិនដឹង​ថា​ជន​រង​គ្រោះ​បាន​ស្លា.ប់​នោះ​ទេ នៅ​ពេល​ទៅ​ដល់​ ជនសង្ស័យ​ដៃ​កាន់​កណ្តៀវ​ដ​ដែល ហើ​​យ​បាន​ស្រែ​ទៅ​កូនៗ​ជន​រង​គ្រោះ​ថា «​ឪពុក​ពួក​ឯង បាន​ធ្វើ​អំពើ​ផ្លូវ​ងងឹត​ដាក់​អញ​! អញ​នៅ​មិន​សុខ​ទេ​គឺ​មក​តាម​ផ្តាច់ជីវិត​ឲ្យ​ខាង​តែ​បាន» ។

ឃើ​ញ​ដូច្នេះ​ក្រុម​គ្រួសារ​រង​គ្រោះ និង​អ្នក​ជិតខាងបាន​ស្ទុះ​ចូលចាប់​ខ្លួន​ជនសង្ស័យ ដែល​មិន​នឹក​ស្មានថា ជន​ជា​ឃា.តករ​គេ​បាន​វិល​មក​រក​គុក​វិញ​នោះ ខណៈ​នៅ​ក្នុង​ដៃ​ជនសង្ស័យ​មាន​កាន់​កណ្តៀវ បាន​ស្ទុះ​ទៅ​កា.ប់​​កូនប្រុស​របស់​ជន​រង​គ្រោះ ឈ្មោះ ទួន អ៉ី​សា រង​របួស​ចំ​ចង្កេះ​ផ្នែក​ខាង​ឆ្វេង​១ កណ្តៀវ និង​កា.ប់​ឈ្មោះ រ៉ូ​ន រី បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ចំ​ក្បាល​ពោះផ្នែក​ខាង​ស្ដាំ​១​កណ្តៀវ កែង​ដៃ​ខាង ឆ្វេង​១​កណ្តៀវ និង​កែង​ដៃ​ខាង​ស្ដាំ​១​កណ្តៀវ ​ពេល​នោះ​ក៏​មាន​ការ​ប្រវា.យប្រតប់​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ ត្រូវ​រង​របួសធ្ងន់​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​បាន​សារភាព​ថារូបគេ​ពិតជា​បាន​ធ្វើ​​សកម្មភាព​កា.ប់សម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ ស្លេះ ទួន (​បណ្ដាល​ឱ្យ​ស្លា.ប់ ) និង​ឈ្មោះ ទួន អ៉ី​សា និង​ឈ្មោះ រ៉ូ​ន រី ឱ្យ​រង​របួស​ប្រាកដ​មែន ដែល​គិត​ថា ជន​រង​គ្រោះ​បាន​ធ្វើ់អំពើ​អាប​ធ្មប់​ផ្លូវ​ងងឹត​ដាក់ខ្លួន ធ្វើ​​ឱ្យ​ជីវិត​របស់​គេ​រស់នៅ​ក្នុង​ភាព​ក្ដៅក្រហាយ​ជា​ប្រចាំ ។ បានជា​រូបគេ (​ជនសង្ស័យ ) ត្រឡ​ប់​មក​ធ្វើ​​សកម្មភាព​ម្ដងទៀត​នេះ ព្រោះ​គេ​មិន​បានដឹង​ថា ជន​រង​គ្រោះ​ស្លា.ប់​នោះ​ទេ បើ​ដឹងស្លា.ប់​ក៏​មិន​មក​វិញ​ដែរ ប៉ុន្តែ​ទំនង​ព្រលឹង​ជន​រង​គ្រោះ​អន្ទង​ឲ្យ​រូបគេ​មក​ទទួលទោស ទើបបាន​វិល​មក​វិញ​នោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *