លើកនេះដាក់ឲ្យប្លែកពីគេម្តង!! គូស្នេហ៍អ្នកសង្រ្គោះបន្ទាន់ ថត Pre Wedding ហៅមិត្តភក្តិឱ្យដេកធ្វើអ្នកជំងឺដូចការពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនិយាយបានថា នៅសម័យនេះ ការថត Pre-Wedding គឺជាទម្លាប់មួយទៅហើយ សម្រាប់គូស្នេហ៍ដែលត្រៀមចូលរោងការ វាត្រូវបានគេទុកសម្រាប់លម្អរោងការផ្ទាល់ និង ទុកជាការចងចាំដ៏ល្អរបស់គូស្នេហ៍នោះទៅថ្ងៃអនាគត។ ក្នុងនោះ មួយរយៈក្រោយនេះ គេសង្កេតឃើញថា មានការថត Pre-Wedding ស្ទីលថតប្លែកៗថ្មីជាច្រើន ជាពិសេសគឺទៅតាមមុខរបរការងាររបស់គូស្នេហ៍ទាំងនោះតែម្តង ដែលមានដូចជា ពេទ្យ ប៉ូលិស ទាហាន ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះ Pre-Wedding មួយកំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនតាមបណ្តាញសង្គមទៀតហើយ ដោយមានគូស្នេហ៍អ្នកសង្រ្គោះបន្ទាន់មួយគូ បានទម្លាយ Pre-Wedding របស់ខ្លួន ដែលមានស្ទីលប្លែកថ្មីខ្លាំង ព្រោះក្រៅពីការតែងខ្លួនជាអ្នកសង្គ្រោះបន្ទាន់ ព្រមទាំងមានឡានពេទ្យនៅពីក្រោយហើយ គេថែមទាំងបានហៅមិត្តភក្តិមកដេកលើគ្រែសង្គ្រោះបន្ទាន់ធ្វើជាអ្នកជំងឺទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរូបភាពបែបនេះ បានធ្វើឱ្យមហាជនពិតជានឹកអស់សំណើចមិនតិចនោះទេ ហើយគេនឹកសរសើរគំនិតច្នៃប្រឌិតរបស់គូស្នេហ៍មួយនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *