ហ្វីលីពិន» ដោយឡែក ថ្មីៗនេះ បើយោងតាមបណ្តាញហ្វេសបុកមួយដែលមានឈ្មោះ Christine Dapitonធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសបុកមានការខឹងសម្បាចំពោះវិដេអូនេះ ដែលនារីនោះបានបង្ហោះរឿងរ៉ាវរបស់ខ្លួននិងចង់បង្ហាញពីភាពដែលទុកចិត្តគ្នា(ស្រលាញ់មិត្តពេកចឹង)។
កួរឲ្យដឹងផងដែរ នាងបានរៀបរាប់ទៅនឹងមិត្តភក្តស្រីដែលបានក្បត់ចិត្តនាង ដែលពីដំបូងធ្វើឲ្យនាងទុកចិត្តតែតាមការពិតជាចោរសោះ។
សឹងមិនជឿទេថា មិត្តនាងហ៊ានណាស់ ម្យ៉ាងវិញទៀត នារីដែលបានលួចនោះមានឈ្មោះថា Maria Angela Licayan បានលួចទូរស័ព្ទ iPhone 11pro max របស់នារីរងគ្រោះ។
ដោយមានការទុកចិត្តចំពោះមិត្តភក្តមិនមានការសង្ស័យឡើយតែក្រោយពេលបានមើលកាមេរ៉ា ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចោរមុខស្រស់ដែលជាមិត្ត។
ចោរនោះបានធ្វើការលួច ខណៈនាងដើរចេញទៅកាន់បន្ទប់ទឹក ។នេះក៏ជាមេរៀនមួយដែលយើងត្រូវប្រុងប្រយ័ត្នទោះបីរាប់គ្នាស្នឹតយ៉ាងណាក៏ដោយ។