បាត់ដំបង៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានទំនាស់ពាក្យសំដីរហូតឈានដល់ការប្រើប្រាស់ហិ-ង្សា និងការចា-ក់ស-ម្លាប់មួយករណីបានកើតឡើងនៅត្រង់ចំណុចក្រុមទី ០១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានប្អូនប្រុសចិត្តខ្លាំងម្នាក់បានប្រើកាំបិតចិតបន្លែដ៏មុតស្រួចមួយចា-ក់ទៅលើបងបង្កើតរបស់ខ្លួនបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់បាត់បង់ជីវិតក្រោយកើតមានទំនាស់ពាក្យសម្តីព្រោះរឿងដាំបាយ។
ជនសង័្សយជាប្អូនចិត្តក្ដៅខាងលើនេះមានឈ្មោះ «យុន សំអូន» អាយុ ១៩ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់លោក «យុន យៀត» ភេទប្រុស អាយុ ២៤ឆ្នាំ ដែលជាជនរងគ្រោះក្នុងករណីឃា-តកម្មនេះ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យជាប្អូនបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចា-ក់ផ្ទួនៗទៅលើលោក «យុន យៀត» ដែលជាបងប្រុស ជាហេតុបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយសង្គ្រោះមិនបានសម្រេច ខណៈក្រោយប្រព្រឹត្តបទល្មើសនេះរួចភ្លាម ជនដៃដល់ជាប្អូនរូបនោះក៏បានរត់គេចខ្លួនឡើងទៅលើភ្នំនារំពេចនោះតែម្ដង។ យ៉ាងណាមិញ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីករណីឃា-តកម្មមួយនេះភ្លាម សមត្ថកិច្ចមូលដ្ឋានស្រុករតនមណ្ឌល បានសហការជាមួយនគរបាលអន្តរាគមន៍ព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវ និងតាមប្រមា-ញ់ជនដៃដល់រូបនេះអស់ជាច្រើនម៉ោង រហូតចុងក្រោយក៏ប្រទះឃើញ និងឃាត់ខ្លួនបានតែម្តង។
បន្ទាប់ពីការចាប់ខ្លួន ជនដៃដល់រូបនេះបានឆ្លើយសារភាពជាបឋមថា ដើមហេតុដែលខ្លួនកើតចិត្តខឹងសម្បារហូតហ៊ានលើកដៃប្រល័យយកជីវិតបងប្រុសនេះគឺដោយសារតែពួកគេទាំងពីរនាក់បានទាស់សំដីគ្នាបន្តិចបន្ទួច រឿងបងប្រុសប្រើឱ្យខ្លួនទៅដាំបាយ ដែលភ្លាមៗនោះខ្លួនខឹងក៏បានទាញយកកូនកាំបិតមកចា-ក់ទៅលើបង ខណៈពេលដែលជនរងគ្រោះជាបងប្រុស មិនបានប្រុងប្រយ័ត្ន។ បច្ចុប្បន្ន កម្លាំងបង្ក្រាបកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនដៃដល់រូបនេះមកកាន់ផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕
ប្រភព៖ ខ្មែរ ញូវដេលី
