ឃើញតំលៃថោក ក៏ទៅរកសាកចិញ្ចើម ដល់ចុងក្រោយ អ្វីដែលស្មាន គឺគាំងមិនស្ទើរទេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវហួសពីការស្មានខាងលើនេះបានកើតឡើងនៅក្នុងខេត្តផាត់ចាប៊ុន នៃប្រទេសថៃ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយនៅថ្ងៃនោះអ្នកស្រី Aunt Khun បានទៅជួបជាមួយនឹងមិត្តភ័ក្តិម្នាក់ដែលជាជាងសាក់ចិញ្ចើម ដែលទើបតែស្គាល់គ្នាបាន ២សប្ដាហ៍ ដោយមានបំណងចង់សាក់ចិញ្ចើមដើម្បីបង្កើនទំនុកចិត្ដដល់ខ្លួនឯងបន្ថែមទៀត។ ក្រោយនិយាយគ្នាចប់ មិត្តភ័ក្តិម្នាក់នោះក៏យល់ព្រមសាក់ចិញ្ចើមឱ្យអ្នកស្រី Aunt Khun ក្នុងតម្លៃ ៧០០ បាត ឬប្រមាណជាង ២០ ដុល្លារតែប៉ុណ្ណោះ។ យ៉ាងណាមិញ ខណៈពេលប្រតិបត្តិការសាក់ចិញ្ចើមកំពុងតែដំណើរការនោះអ្នកស្រី Aunt Khun ក៏បានគេងលក់យ៉ាងស្កប់ស្កល់ ដោយទុកឱ្យមិត្តភ័ក្តិជាជាងនោះធ្វើទៅតាមចំណេះជំនាញរបស់គេ។ លុះមួយសន្ទុះក្រោយមកគាត់ក៏បានភ្ញាក់ពីដំណេកឡើងវិញ ដែលភ្លាមៗបន្ទាប់ពីក្រឡេកទៅមើលកញ្ចក់រួច ភ្លាមៗគាត់ស្រាប់តែស្រឡាំងកាំងនិយាយលែងចេញតែម្ដង ត្បិតចិញ្ចើមដែលគាត់រំពឹងថា នឹងអាចជួយបង្កើនសម្រស់របស់គាត់បានមួយកម្រិតទៀតនោះ បែរជាបានទាញសម្រស់របស់គាត់ឱ្យកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត ត្បិតចិញ្ចើមនោះវាធំខ្លាំងជ្រុលពេក ខុសដាច់ស្រឡះពីក្បួនខ្នាតតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុតអ្នកស្រី Aunt Khun ក៏ត្រូវទៅប្រឹក្សាជាមួយហាងសាក់ចិញ្ចើមថ្មីមួយទៀត ដើម្បីជួយជួសជុលចិញ្ចើមរបស់គាត់ឡើងវិញ ខណៈតាមការពិនិត្យនោះអ្នកជំនាញបានបញ្ជាក់ប្រាប់គាត់ថា ដើម្បីកែកុនចិញ្ចើមឱ្យស្អាតឡើងវិញបាននោះវាគឺត្រូវប្រើពេលមិនតិចនោះទេ ព្រោះត្រូវលុបស្នាមចាស់ជាច្រើនដង ដែលពេលនោះ អ្នកស្រី Aunt Khun ក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ ព្រោះយ៉ាងណាគាត់មិនអាចនឹងនៅបែបនេះបាននោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *